LOADING...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី គឺជាគ្រឹះស្ថានឯកជន ហ្វាមើរ ហ្វាយនែន
ទំព័រដើម ធ្វើ​ដូចម្តេច​ទើប​ក្លាយជា​មនុស្ស​ចេះ​អត់ធ្មត់​បាន​?

ធ្វើ​ដូចម្តេច​ទើប​ក្លាយជា​មនុស្ស​ចេះ​អត់ធ្មត់​បាន​?

image

ធ្វើ​ដូចម្តេច​ទើប​ក្លាយជា​មនុស្ស​ចេះ​អត់ធ្មត់​បាន​? បញ្ហា​គឺ​ថា អ្នក​កំពុងតែ​រង់ចាំ​អោយ​មនុស្ស​ម្នាក់​បញ្ចប់​ការ​ចងក្រង​សេចក្តីរាយការណ៍​មួយ​ដែល​អ្នក​ត្រូវ​ការ​​សម្រាប់​កិច្ចប្រជុំ​មួយ​។ ដោយសារតែ​រឿង​មួយ​នេះ អ្នក​បាន​ទៅ​យឺត​ការប្រជុំ​នោះ ១៥​នាទី​។ អ្នក​អាច​​​​មាន​អារម្មណ៍​ថា​រាងកាយ​របស់​អ្នក​មាន​សម្ពាធ​ខ្លាំង ព្រមទាំង​មាន​ភាព​តឹងតែង​ដែរ​ក្នុង​ការ​បញ្ឈប់​​​វា​។ អ្នក​ចាប់ផ្តើម​បែក​ញើស ហើយ​ភ្លាមៗ​នោះ ​អ្នក​ក៏​បាន​ស្រែក​គំហក​ដាក់​មនុស្ស​ដែល​ធ្វើ​អោយ​​​​​អ្នក​ទៅ​ប្រជុំ​យឺត​ពេល​។ អ្នក​អាច​ប្រាប់ថា អ្នក​ទទួល​រង​នូវ​ការឈឺចាប់ ប៉ុន្តែ​អ្នក​ក៏​មិន​អាច​ជួយ​អ្វី​​បាន​​ ដែរ​។