LOADING...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី គឺជាគ្រឹះស្ថានឯកជន ហ្វាមើរ ហ្វាយនែន
ទំព័រដើម កម្ចីកែលម្អគេហដ្ឋាន

កម្ចីកែលម្អគេហដ្ឋាន

ប្រាក់កម្ចីកែលម្អគេហដ្ឋាន (HIL) គឺជាប្រាក់កម្ចីដែលបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជនយកទៅកែលម្អគេហដ្ឋាន ឬសាងសង់គេហដ្ឋានបន្ថែម។ គោលបំណងនៃប្រាក់កម្ចីកែលម្អគេហដ្ឋាន បង្កើតឡើងដើម្បីផ្តល់ជូនអតិថិជនក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរស់នៅរបស់ពួកគេដោយធ្វើការកែលម្អ និងសាងសង់បន្ថែមគេហដ្ឋានដែលមានស្រាប់ដូចខាងក្រោម៖

• លាបថ្នាំពណ៌ និងជួសជុលកម្រាលឥដ្ឋ ជញ្ជាំង បង្អួច ទ្វារ ដំបូល ពិដាន និងរបងបរិវេណផ្ទះ៘

• ការបំពាក់សេវាកម្មប្រើប្រាស់ដូចជាៈ តបណ្តាញអគ្គិសនី
• គម្រោងសាងសង់ដូចជាៈ ទិញឈើសម្រាប់ទុកសង់ផ្ទះ ការសាងសង់បន្ទប់បន្ថែម ផ្ទះបាយ ក្លោងទ្វារ និងជញ្ជាំង
• ការជួសជុលការខូចខាតគេហដ្ឋានដូចជាៈ ជញ្ជាំង របង និងពិដានជាដើម
• ការលើកតម្កល់ផ្ទះ និងផ្លាស់ប្តូរសសរ
• ធ្វើបន្ទប់ជាន់ផ្ទាល់ដី ជាន់លើ
• ទិញដីសម្រាប់ពង្រីកដីលំនៅដ្ឋាន និងទិញដីសម្រាប់ទុកសង់ផ្ទះ
• ចាក់សាប រៀបឥដ្ឋការ៉ូ ឥដ្ឋការ៉ាឡា
• សាងសង់ផ្ទះថ្មី ដោយរុះរើផ្ទះចាស់។
គម្រោងកម្ចីកែលម្អគេហដ្ឋាន ត្រូវបានបង្កើតឡើងក្នុងគោលបំណងកែលម្អ ចំណែកផ្សេងៗនៃគេហដ្ឋាន ហើយមិនរាប់បញ្ចូលនូវគម្រោងដូចខាងក្រោម៖
• ការទិញដី ស្រែ ចំការ ឬដើម្បីទុកលក់បន្ត
• ការទិញគ្រឿងសង្ហារឹម ឬចលនៈវត្ថុផ្សេងៗ (ចង្រ្កាន ទូ)