LOADING...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី គឺជាគ្រឹះស្ថានឯកជន ហ្វាមើរ ហ្វាយនែន
ទំព័រដើម សាររបស់នាយកគ្រប់គ្រងទូទៅ

សាររបស់នាយកគ្រប់គ្រងទូទៅ

image

បន្ទាប់ពីមានការដាក់ចេញនូវវិធានការ និងបទបញ្ញត្តិច្បាស់លាស់ស្តីពីការរៀនរស់ជាមួយ កូវីដ-១៩ ស្របតាមគន្លងប្រក្រតីភាពថ្មី កាលពីកំលុងចុងឆ្នាំ ២០២១ មក យើងឃើញថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវមួយយ៉ាងរឹងមាំ។ ក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចប្រទេសកម្ពុជា មានការងើបឡើងវិញជាមួយនឹងអត្រាកំណើនរហូតដល់ ៥,២% ដែលជាអត្រាមួយផ្តល់ភាពវិជ្ជមាន បើធៀបនឹងមុនមានការរីករាលដាលនៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះដែរ ភាពមិនប្រាកដប្រជានៃជំងឺកូវីដ-១៩ ព្រមទាំងការផ្ទុះឡើងនូវសង្គ្រាមរវាង    រុស្សី-អ៊ុយក្រែន បានគំរាមកំហែងដល់ការខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញ និងសេវាកម្មសំខាន់ៗ ក្នុងពិភពលោក រួមទាំងកម្ពុជា ដូចជា ថាមពល ចំណីអាហារ និងការដឹកជញ្ជូន ដែលធ្វើឱ្យមានអតិផរណាលើថ្លៃទំនិញទាំងនោះ។ 
ក្នុងឆ្នាំ ២០២២ នេះអតិផរណាពិភពលោកបានកើនឡើងរហូតដល់ ៨,៨រីឯអត្រាអតិផរណាជាមធ្យមក្នុងប្រទេសកម្ពុជាវិញមានកម្រិតត្រឹម ៥,៤% ដែលជាកម្រិតមធ្យមនៅឡើយ និងមិនបានបង្កផលប៉ះពាល់ខ្លាំងដល់ការវិនិយោគ ផលិតកម្ម និងការប្រើប្រាស់ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានោះឡើយ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។
ទោះបីជាស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចយ៉ាងណាក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី  (អេហ្វ អេហ្វ) តែងតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការអនុវត្តន៍ផែនការប្រចាំឆ្នាំរបស់ខ្លួនដោយការបញ្ចេញផលប័ត្រឥណទាន
មានការកើនឡើងរហូតដល់ចំនួន ៤.៤១៨.២៥៤ ដុល្លារអាមេរិក ស្មើនឹង៤៧,១៥% បើប្រៀបធៀបនឹងផលប័ត្រឥណទាននៅបំណាច់ឆ្នាំ ២០២១ ចំណែកឯហានិភ័យឥណទានវិញមានការកើនឡើងតិចតួច ត្រឹមកម្រិតដែលអាចគ្រប់គ្រងបាន។ ការទទួលបានលទ្ធផលទាំងនេះ ដោយសារតែមានការរួមចំណែកពីសំណាក់មន្រ្តីបុគ្គលិក គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់។
តាងនាមឲ្យគណៈគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី  (អេហ្វ អេហ្វ) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់គ្រប់គ្រងតាមនាយកដ្ឋាននីមួយៗ និងបុគ្គលិកទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់។ សូមថ្លែងអំណរគុណផងដែរដល់សមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ការគាំទ្រ និងផ្តល់មតិយោបល់ល្អៗកន្លងមក ក្នុងន័យជួយជម្រុញឱ្យគ្រឹះស្ថានមានការរីកចម្រើនទៅមុខបន្ថែមទៀត។ សូមថ្លែងអំណរគុណផងដែរដល់សមាជិកក្រុមប្រឹក្សាភិបាល សម្រាប់ការគាំទ្រ និងផ្តល់មតិយោបល់ល្អៗកន្លងមក ក្នុងន័យជួយជម្រុញឱ្យគ្រឹះស្ថានមានការរីកចម្រើនទៅមុខបន្ថែមទៀត។