LOADING...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី គឺជាគ្រឹះស្ថានឯកជន ហ្វាមើរ ហ្វាយនែន
ទំព័រដើម ឥណទានមន្រ្តីរាជការ

ឥណទានមន្រ្តីរាជការ

ឥណទានមន្រ្តីរាជការ GOL គឺជាប្រភេទឥណទានដែលសំដៅទៅលើការផ្តល់កម្ចីជូនអតិថិជនជា មន្រ្តីរាជការដែលបំរើការងារនៅក្នុងក្រមខ័ណ្ឌរដ្ឋ ក្នុងការទិញសំភារៈប្រើប្រាស់ផ្ទាល់ខ្លួន ឬ ក៏បន្ថែមដើមទុនលើមុខរបរ ។ គោលបំណងនៃប្រាក់កម្ចីនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់មន្រ្តីរាជការ ហើយអាចផ្តល់ប្រាក់កម្ចីរហូតដល់ ១.៥០០ដុល្លារ ឬសមមូលនឹងប្រាក់រៀល។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន ផ្តល់ប្រាក់កម្ចីដែលមានការធានាគ្នាជាក្រុមដែលមានសមាជិកចាប់ ២ ទៅ ៤​ នាក់ មានគោលបំណង និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនដូចជា៖

·      ដើម្បីជួយដល់មនុស្សបានចំនួនច្រើន។

·      អ្នកក្រីក្រមិនមានទ្រព្យគ្រប់គ្រាន់ សម្រាប់ការដាក់ហ៊ីប៉ូតែកទេ ដូចនេះពួកគាត់អាចខ្ចីប្រាក់កម្ចីជាក្រុមធានាបាន។

·      ជួយបង្កើនជំនាញ ការទំនាក់ទំនង និងទំនុកចិត្ត ដោយសារការចូលរួមនៅក្នុងក្រុមធានា

·      ផ្តល់សេវាប្រាក់កម្ចីបានលឿន និងមានប្រសិទ្ធភាពដល់អតិថិជន ហើយកាត់បន្ថយការចំណាយ

·      សម្រួលដល់ដំណើរការនៃការប្រមូលប្រាក់ ដោយអនុញ្ញាតឱ្យសមាជិកក្រុមជួយជម្រុញការប្រមូលប្រាក់

·      កាត់បន្ថយហានិភ័យឥណទាន  ដោយសមាជិកក្រុមអាចជួយដល់សមាជិកដទៃនៅក្នុងក្រុម  នៅពេលមានការយឺតយ៉ាវក្នុងការសងត្រលប់។

·      ជួយធ្វើឱ្យប្រាកដថា មានតែអតិថិជនល្អប៉ុណ្ណោះដែលខ្ចីលុយបាន ដោយសារពួកគាត់ជាអ្នកជ្រើសរើស និងកំណត់សមាជិកក្រុមដោយខ្លួនឯង។