LOADING...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី គឺជាគ្រឹះស្ថានឯកជន ហ្វាមើរ ហ្វាយនែន
ទំព័រដើម ប្រាក់កម្ចីឯកត្តជន

ប្រាក់កម្ចីឯកត្តជន

ប្រាក់កម្ចីឯកត្តជន (IL) គឺជាប្រាក់កម្ចីដែលផ្តល់ជូនសហគ្រិនឯកត្តជន ដែលមានតម្រូវការដើមទុនសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មរបស់ពួកគេ។ អតិថិជនគោលដៅសម្រាប់ប្រាក់កម្ចីនេះ គឺជាអ្នកទាំងឡាយណាដែលមានអាជីវកម្មខ្នាតតូច និងមធ្យម ហើយត្រូវការកម្ចីរហូតដល់ ១០.០០០ដុល្លារ ឬសមមូលនឹងប្រាក់រៀល និងមានរយៈពេលរហូតដល់ ៦០ខែ។

គោលបំណងនៃប្រាក់កម្ចីនេះ គឺដើម្បីធ្វើឱ្យប្រសើរនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជនដែលត្រូវការដើមទុនសម្រាប់អាជីវកម្ម និងប្រើប្រាស់ក្នុងគ្រួសារ។

   គោលការណ៍បន្ថែមសំខាន់ៗ

·       ទ្រព្យគ្រប់ប្រភេទសម្រាប់ការដាក់ហ៊ីប៉ូតែក មានដូចជា៖ ដី ផ្ទះ និងតូប ត្រូវតែមានកម្មសិទ្ធិស្របច្បាប់ និងពិតប្រាកដព្រមទាំងមិនមានពាក់ព័ន្ធនឹងបំណុលរបស់ស្ថាប័នដទៃ។

·       ចំណូលដែលបញ្ចូលទៅក្នុងការគណនាលទ្ធភាពសង ត្រូវមានប្រភពច្បាស់លាស់ និងអាចផ្ទៀងផ្ទាត់បាន។ ចំណូលដែលបានមកពីមុខរបរតាមរដូវកាល អាចអនុញ្ញាតឱ្យបញ្ចូលដើម្បីវិភាគលំហូរសាច់ប្រាក់បាន។