LOADING...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី គឺជាគ្រឹះស្ថានឯកជន ហ្វាមើរ ហ្វាយនែន
ទំព័រដើម ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម

ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម

ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម (SME) គឺជាប្រាក់កម្ចីដែលផ្តល់ជូនសហគ្រិនឯកត្តជន ដែលមានតម្រូវការដើមទុនសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មរបស់ពួកគេ។ ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានបង្កើតឡើងដើម្បីជួយដល់បុគ្គល ក្រុមហ៊ុន ឬសហគ្រាស ក្នុងការទ្រទ្រង់ និងដំណើរការអាជីវកម្ម ស្របច្បាប់របស់ពួកគេ នៅក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម កសិពាណិជ្ជកម្ម និងផលិតកម្មជាដើម។ អតិថិជនគោលដៅសម្រាប់ប្រាក់កម្ចីនេះ គឺអតិថិជនត្រូវមានអាជីវកម្មខ្នាតតូច និងមធ្យម ដែលត្រូវការកម្ចីទំហំចាប់ពី ១០.០០១ដុល្លារ រហូតដល់ ៧០.០០០ដុល្លារ ឬសមមូលនឹងប្រាក់រៀល និងមាន រយៈពេលរហូតដល់ ៨៤ ខែ។

 គោលការណ៍បន្ថែមសំខាន់ៗ

  •  ទ្រព្យគ្រប់ប្រភេទសម្រាប់ការដាក់ហ៊ីប៉ូតែក មានដូចជា៖ ដី ផ្ទះ និងតូប ត្រូវតែមានកម្មសិទ្ធិស្របច្បាប់ និងពិតប្រាកដ ព្រមទាំងមិនមានពាក់ព័ន្ធនឹងបំណុលរបស់ស្ថាប័នដទៃ។
  •  សម្រាប់ទំហំកម្ចីធំជាង ៣៥.០០០ ដុល្លារ ឬសមមូលនឹងរូបិយប័ណ្ណដទៃ តម្រូវឱ្យអតិថិជនដាក់ទ្រព្រ្យហ៊ីប៉ូតែកជាប្រភេទប័ណ្ណកម្មសិទ្ធិប្លង់រឹង (ប្រសិនបើអាច)។
  •  ចំណូលដែលបញ្ចូលទៅក្នុងការគណនាលទ្ធភាពសង ត្រូវមានប្រភពច្បាស់លាស់ និងអាចផ្ទៀងផ្ទាត់បាន។ ចំណូលដែលបានមកពីមុខរបរតាមរដូវកាល អាចត្រូវបានអនុញ្ញាតឱ្យបញ្ចូលដើម្បីវិភាគលំហូរសាច់ប្រាក់។