LOADING...
ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម (SME) គឺជាប្រាក់កម្ចីដែលផ្តល់ជូនសហគ្រិនឯកត្តជន ដែលមានតម្រូវការដើមទុនសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មរបស់ពួកគេ។ ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានបង្កើតឡើងដើម្បីជួយដល់បុគ្គល ក្រុមហ៊ុន ឬសហគ្រាស ក្នុងការទ្រទ្រង់ និងដំណើរការអាជីវកម្ម ស្របច្បាប់របស់ពួកគេ នៅក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម កសិពាណិជ្ជកម្ម និងផលិតកម្មជាដើម។ អតិថិជនគោលដៅសម្រាប់ប្រាក់កម្ចីនេះ គឺអតិថិជនត្រូវមានអាជីវកម្មខ្នាតតូច និងមធ្យម ដែលត្រូវការកម្ចីទំហំចាប់ពី ១០.០០១ដុល្លារ រហូតដល់ ៧០.០០០ដុល្លារ ឬសមមូលនឹងប្រាក់រៀល និងមាន រយៈពេលរហូតដល់ ៨៤ ខែ។