LOADING...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី គឺជាគ្រឹះស្ថានឯកជន ហ្វាមើរ ហ្វាយនែន
ទំព័រដើម កម្ចីតាមរដូវកាល

កម្ចីតាមរដូវកាល

កម្ចីតាមរដូវកាល (SNL) គឺជាប្រភេទឥណទានដែលអនុញ្ញាតឱ្យអ្នកខ្ចីប្រើប្រាស់កម្ចីក្នុងសកម្មភាពកសិកម្មរបស់ពួកគេដូចជា៖ ចិញ្ចឹមសត្វ អាជីវកម្ម ស្ដុក នេសាទ កសិកម្ម និង/ឬ សកម្មភាពកសិពាណិជ្ជកម្ម និងសកម្មភាពផលិតកម្មកសិកម្ម។ ប្រាក់កម្ចីនេះគឺសម្រាប់គ្រប់អតិថិជនទាំងឡាយណាដែលមានប្រភពចំណូលស្ថិតស្ថេរ និងអាចជឿជាក់បាន ព្រមទាំងមានទ្រព្យធានារឹងមាំ ប៉ុន្តែសកម្មភាពរកប្រាក់ចំណូលរបស់ពួកគេ ផ្អែកតាមរដូវកាលច្រើនជាងប្រចាំខែដោយសារតែអាជីវកម្មតាមរដូវកាល។

គោលបំណងនៃប្រាក់កម្ចីនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជនដែលត្រូវការដើមទុនសម្រាប់សកម្មភាពកសិកម្ម ហើយត្រូវការកម្ចីរហូតដល់ ១៥,០០០ដុល្លារ ឬសមមូលនឹងប្រាក់រៀល។