LOADING...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី គឺជាគ្រឹះស្ថានឯកជន ហ្វាមើរ ហ្វាយនែន
ទំព័រដើម ផលិតផលប្រាក់កម្ចីក្រុម

ផលិតផលប្រាក់កម្ចីក្រុម

ផលិតផលប្រាក់កម្ចីក្រុម (GL) គឺជាប្រាក់កម្ចីដែលចងក្រងជាក្រុមទទួលខុសត្រូវរួមគ្នាដែលមានសមាជិកចាប់ពី ២ ទៅ ៤នាក់ ក្នុងចំណោមសមាជិកដែលរស់នៅក្នុងសហគមន៍របស់ពួកគេ។ ប្រាក់កម្ចីនេះ អាចអនុញ្ញាតឱ្យមានការបង់សងបត់បែន និងច្រើនជម្រើស ដែលមានរយៈពេលអតិបរមារហូតដល់២៤ខែ និងទំហំកម្ចីរហូតដល់ ៦.០០០.០០០រៀល ឬសមមូល ១.៥០០ដុល្លារ សហរដ្ឋអាមេរិក សម្រាប់សមាជិកម្នាក់ៗ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន ផ្តល់ប្រាក់កម្ចីដែលមានការធានាគ្នាជាក្រុមដែលមានសមាជិកចាប់ ២ ទៅ ៤ នាក់ មានគោលបំណង និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនដូចជា៖
• ដើម្បីជួយដល់មនុស្សបានចំនួនច្រើន។
• អ្នកក្រីក្រមិនមានទ្រព្យគ្រប់គ្រាន់ សម្រាប់ការដាក់ហ៊ីប៉ូតែកទេ ដូចនេះពួកគាត់អាចខ្ចីប្រាក់កម្ចីជាក្រុមធានាបាន។
• ជួយបង្កើនជំនាញ ការទំនាក់ទំនង និងទំនុកចិត្ត ដោយសារការចូលរួមនៅក្នុងក្រុមធានា
• ផ្តល់សេវាប្រាក់កម្ចីបានលឿន និងមានប្រសិទ្ធភាពដល់អតិថិជន ហើយកាត់បន្ថយការចំណាយ
• សម្រួលដល់ដំណើរការនៃការប្រមូលប្រាក់ ដោយអនុញ្ញាតឱ្យសមាជិកក្រុមជួយជម្រុញការប្រមូលប្រាក់
• កាត់បន្ថយហានិភ័យឥណទាន ដោយសមាជិកក្រុមអាចជួយដល់សមាជិកដទៃនៅក្នុងក្រុម នៅពេលមានការយឺតយ៉ាវក្នុងការសងត្រលប់។
• ជួយធ្វើឱ្យប្រាកដថា មានតែអតិថិជនល្អប៉ុណ្ណោះដែលខ្ចីលុយបាន ដោយសារពួកគាត់ជាអ្នកជ្រើសរើស និងកំណត់សមាជិកក្រុមដោយខ្លួនឯង។