LOADING...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី គឺជាគ្រឹះស្ថានឯកជន ហ្វាមើរ ហ្វាយនែន
ទំព័រដើម ឥណទានម៉ូតូ

ឥណទានម៉ូតូ

ឥណទានម៉ូតូ (MTL) គឺជាប្រាក់កម្ចីដែលហ្វាមើរ ហ្វាយនែន ផ្ដល់ជូនជាឯកត្ដជនដែលមានប្រាក់ចំណូលទៀងទាត់ក្នុងគោលបំណងយកទៅទិញម៉ូតូសម្រាប់ប្រើប្រាស់ក្នុងក្រុមគ្រួសារឬផ្ទាល់ខ្លួនតែពុំមែនក្នុងគោលបំណងធ្វើអាជីវកម្ម។ ឥណទានម៉ូតូត្រូវបានបង្កើតឡើង ដើម្បីបង្កលក្ខណៈឲ្យអតិថិជន ដែលមានចំណូលសមរម្យ និងមានលក្ខណ សម្បត្ដិគ្រប់គ្រាន់ មានលទ្ធភាពទិញម៉ូតូសម្រាប់ប្រើប្រាស់ក្នុងក្រុមគ្រួសារ ឬផ្ទាល់ខ្លួន ។ តាមរយៈការលក់ផលិតផលនេះ ហ្វាមើរ ហ្វាយនែន អាចទាក់ទាញបានអតិថិជនបន្ថែមទៀត ដែលជាការរួមចំណែកពង្រីកទីផ្សារ បង្កើនប្រាក់ចំណូល និងរក្សា និរន្ដរភាពប្រតិបត្ដិការរបស់ខ្លួន ហើយទំហំប្រាក់កម្ចីអាចផ្តល់រហូតដល់ ៣០.០០ដុល្លារ រយៈពេលរហូតដល់ ៧២ខែ និង ផ្តល់ជារូបិយប័ណ្ណដុល្លារអាមេរិក តែប៉ុណ្ណោះ។

សម្រាប់អតិថិជន

•      ទទួលបានរថយន្ដតាមបំណងប្រាថ្នា ដែលអាចសម្រួលដល់ការងារប្រចាំថ្ងៃ ។

•      ផ្ទេរការចំណាយដុលនៃថ្លៃទិញរថយន្ដទៅជាការចំណាយប្រចាំខែតាមរយៈការសងរំលស់មកហ្វាមើរ ហ្វាយនែន

•      មានលទ្ធភាពប្រើប្រាស់សេវាផ្សេងៗរបស់ហ្វាមើរ ហ្វាយនែន ។

•      បង្កើនសុខុមាលភាពប្រចាំថ្ងៃរបស់គ្រួសារ ។