LOADING...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី គឺជាគ្រឹះស្ថានឯកជន ហ្វាមើរ ហ្វាយនែន
ទំព័រដើម ប្រាសាទព្រះវិហារ ត្រូវបានបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក

ប្រាសាទព្រះវិហារ ត្រូវបានបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក

image

សូម​រម្លឹកថា កាលពី​ថ្ងៃទី ១៥ ខែមិថុនា  គឺជា​ខួប ៦១ ឆ្នាំ  នៃ​ថ្ងៃ​ដែល​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ បានសម្រេច​ប្រគល់​ប្រាសាទព្រះវិហារ​ឲ្យ​មក​ប្រទេស​កម្ពុជា​គ្រប់គ្រង​វិញ ក្រោយពី​បារាំង​ប្រគល់​ឲ្យ​ថៃ​កាន់កាប់​។ ប្រាសាទព្រះវិហារ​បាន​ស្ថិតនៅក្នុង​ការគ្រប់គ្រង​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​វិញ ដោយសារ​ព្រះរាជ​សកម្មភាព​ទាមទារ​យក​ប្រាសាទព្រះវិហារ​ពី​ថៃ​មកវិញ​ របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ។

កាលពីថ្ងៃទី ១៥ ខែកក្កដា២០១៨ រដ្ឋាភិបាល​បាន​រៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីអបអរខួប​១០ឆ្នាំ និងខួប១ឆ្នាំ នៃការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕