LOADING...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី គឺជាគ្រឹះស្ថានឯកជន ហ្វាមើរ ហ្វាយនែន
ទំព័រដើម សួស្ដីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៤) Happy khmer new year 2024

សួស្ដីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៤) Happy khmer new year 2024

image

ចូលឆ្នាំខ្មែរ (អង់គ្លេស: Khmer New Year) គឺជាពិធីបុណ្យ​ចូលឆ្នាំថ្មីរបស់កម្ពុជា ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យ គិម្ហៈរដូវ "បុណ្យរដូវក្ដៅ" (The Hot Season) នៃវិស្សមកាលតូច (Small vacations) ដែលបានមកពីអរិយធម៌ នៃវប្បធម៌ ប្រទេសឥណ្ឌា ដែលហៅថ្ងៃចូលឆ្នាំថ្មីថា "សង្ក្រាន្ត" (Sangkranta) ដែលពាក្យ សង្ក្រាន្ត ជាភាសាដើម នៃពាក្យ (សំស្ក្រឹត-Sanskrit) ដែលត្រូវបានប្រជាជនកម្ពុជា ឱ្យនិយមន័យថា (សង្ក្រាន្ត​ខ្មែរ​-Sangkrant Khmer) គឺជាថ្ងៃចូលឆ្នាំថ្មី ដែលប្រារព្ធ​ឡើងរៀងរាល់ ថ្ងៃទី១៣ ឬ ថ្ងៃទី១៤ ខែមេសា (April) ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សំរាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីរបស់ពួកគេ ដែលមានរយៈពេលពេញមួយសប្ដាហ៍ ។​

រណ្ដាប់ទទួលទេវតា

យោង​តាម​ក្បួន​នៃ​ព្រះ​រាជពិធី​សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី ដែល​មាន​ចែង​នៅ​ក្នុង​សៀវភៅ​ព្រះ​រាជពិធី​ទ្វាទសមាស ភាគ​ទី​១ របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ចេញផ្សាយដោយ ពុទ្ធសនបណ្ឌិត្យកម្ពុជា ឆ្នាំ ១៩៥២ បានរៀបរាប់ពីរឿងពលីការ នៃរណ្ដាប់​ទទួល​ទេវតាដូចតទៅ៖ មាន​រាន​ទេវតា​៧​ថ្នាក់​មួយ សម្រាប់​តាំង​គ្រឿង​ដង្វាយ និង​មាន​ភ្លេងពិណពាទ្យ ១​វង់ សម្រាប់​លេង​ទទួល ។ គេ​ត្រូវ​ក្រាល​កំរាលតុ​តាមពណ៌មង្គល របស់ទេវតាដែលយាងមក និង មានក្រាលសំពត់ស សម្រាប់ថ្វាយបង្គំទទួលទេវតាផងដែរ ។ គ្រឿងពលីការ មានកូនចេកកន្ទុយប្រើស១ ផ្ទិលមាស១ ឬ ផ្ទិលប្រាក់១ សម្រាប់ទេវតាលោកប្រោះព្រំ បាយ​សី​ធំ ១​គូ ស្លាធម៌ ១​គូ ទឹក​អប់ ១​គូ ទៀន ៥ ធូប ៥ ១​គូ លាជ ៥​កែវ ផ្កា ៥​កែវ ស្លា​បារី​ដាក់​ជើង​ពាន ១​គូ ចេកនួន ឬ​ចេក​ណាំវ៉ា ១​គូ ពែ​ព្រះ​ភូមិ​១ ពែ​ព្រះ​កេតុ​១ មានផ្លែឈើ នំចំនី និង ភេសជ្ជៈ ផងដែរ ។ រីឯព្រះដង្វាយដែលចាំបាច់បំផុតនោះ គឺ ព្រះដង្វាយតាម ភក្សាហារ របស់ទេវតា ដែលកំណត់ដោយព្រាហ្មណ៍បាគូ ។