សូមរម្លឹកថា កាលពីថ្ងៃទី ១៥ ខែមិថុនា គឺជាខួប ៦១ ឆ្នាំ នៃថ្ងៃដែលតុលាការអន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចប្រគល់ប្រាសាទព្រះវិហារឲ្យមកប្រទេសកម្ពុជាគ្រប់គ្រងវិញ ក្រោយពីបារាំងប្រគល់ឲ្យថៃកាន់កាប់។ ប្រាសាទព្រះវិហារបានស្ថិតនៅក្នុងការគ្រប់គ្រងក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាវិញ ដោយសារព្រះរាជសកម្មភាពទាមទារយកប្រាសាទព្រះវិហារពីថៃមកវិញ របស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ។
កាលពីថ្ងៃទី ១៥ ខែកក្កដា២០១៨ រដ្ឋាភិបាលបានរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីអបអរខួប១០ឆ្នាំ និងខួប១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕