LOADING...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី គឺជាគ្រឹះស្ថានឯកជន ហ្វាមើរ ហ្វាយនែន
ទំព័រដើម ធនាគារជាតិនៃកម្ពុជា ប្រារព្ធទិវាសន្សំប្រាក់អាស៊ាន

ធនាគារជាតិនៃកម្ពុជា ប្រារព្ធទិវាសន្សំប្រាក់អាស៊ាន

image

ធនាគារជាតិនៃកម្ពុជា នឹងប្រារព្ធទិវាសន្សំប្រាក់អាស៊ាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៣។ ទិវាសន្សំប្រាក់អាស៊ាន ដែលប្រារព្ធរៀងរាល់ថ្ងៃទី ៣១ ខែតុលា នៃឆ្នាំ ត្រូវបានផ្តួចផ្តើមឡើង ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ាន។ ដើម្បីលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន និងប្រទេសនានា ដែលជាកិច្ចការអាទិភាព។ ការសន្សំគឺមានសារៈសំខាន់សម្រាប់តម្រូវការនាពេលអនាគត និងការសង្គ្រោះបន្ទាន់។ លើសពីនេះ ទិវាសន្សំប្រាក់អាស៊ាន ក៏នឹងជួយលើកកម្ពស់វប្បធម៌សន្សំ ដែលនឹងជួយប្រមូលផ្តុំការសន្សំ និងរួមចំណែកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែប្រសើរឡើង។ កម្ពុជា​ក៏​ដូច​ជា​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត​ដែរ បាន​និង​កំពុង​ជំរុញ​និង​បង្កើន​ការ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ​ដោយ​ការ​បង្កើត​យុទ្ធសាស្ត្រ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ​ជាតិ​ឆ្នាំ ២០១៩-២០២៥។